ពូកទី១: Logo ស.គ.ប.ក និងប្រវត្តិនៃការបង្កើតឲ្យជំមាន ស.គ.ប.ក ជាផ្នែកមួនៃ ស.គ.ប.ក

ប្រការ១៖ នាម

មានឈ្មោះថា សហគមន៍គ្រីស្ទបរិស័ទគណៈមិកាយប្រូតេស្ដង់កម្ពុជាដែលសរសេរកាត់ថា”ស.គ.ប.ក

ជាអក្សរឡាតាំង Cambodian Christian Protestant Community(C.C.P.C) ដែលមានLogo នៅខាងស្ដាំដៃដូច តំណាងក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា និងនៅខាងឆ្វេងដៃ តំណាង ស.គ.ប.ក ដែលនៅក្នុងរូបLogo ក្នុងរង្វង់មានអក្សរឈ្មោះសហគមន៍ដែលមានអក្សរខ្មែរពីលើ និងអក្សរអង់គ្លេសពីខាងក្រោមហើយនៅចំកណ្ដាល Logo មានរូបគម្ពីរប៊ីប ដោយមានដាក់ដៃទាំងពីរពីលើ ហើយមានរូបសញ្ញាឈើឆ្កាងនិងរូបសត្វព្រាបទុំពីលើ។

ប្រការ២៖ ឯកឧត្តមព្រះគ្រូ​​ អ៊ុង ទី ជាប្រធាន ស.គ.ប.ក

ដោយមានការអនុញ្ញាតទទួលស្គាល់ពី ក្រសួងធម្មការនិងសាសនា នៃរាជរដ្ឋាភិបាលអាណត្តិទី២ ដោយរៀបចំឲ្យ ស.គ.ប.ក ចូលរួបជាស្ថាបនិកនៃក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា ក្នុងការធ្វើពិធីសម្ភោធជាផ្លូវការក្នុងការបង្កើតឲ្យមានក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជារៀបចំឡើង        ដោយក្រសួងធម្មការនិងសាសនា ក្រោមអធិបតីភាពតំណាងព្រះមហាក្សត្រ សម្ដេចចៅហ្វាវាំង គង់ សំអុល អានព្រះរាជសារទទួលស្គាល់។

ប្រការ៣៖ ប្រធាន ស.គ.ប.ក​ ក៍ជាសមាជិកគណៈប្រធាននៃក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា

សហគមន៍ ស.គ.ប.ក ក៍មានតួនាទីក្នុងសហគមន៍សាសនាទាំង៦ ក្នុងការចងក្រងជាក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា ក្នុងនោះមានសហគមន៍ព្រះពុទ្ធសាសនានិកាយថេរវេទ ដែលដឹកនាំ ដោយសម្ដេចមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកគណៈប្រធាន និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាកម្ពុជា សហគមន៍ព្រះពុទ្ធសាសនាគណៈធម្មយុត្តិនិកាយ ដែលដឹកនាំដោយសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី  បូរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកគណៈប្រធានសហគមន៍ សាសនាឥស្លាមក្រុម កន​ អ៊ីម៉ាំងសាន់ ដែលដឹកនាំដោយលោកឧញ៉ា ឃ្មូរ កៃទាំ គណៈដឹកនាំជាន់ខ្ពស់ ជាសមាជិកគណៈប្រធាន សហគមន៍សាសនាឥស្លាមកម្ពុជាដឹកនាំដោយលោកឧកញ៉ា សុះ គំរី ចាងហ្វាង​ គណៈដឹកនាំជាន់ខ្ពស់ ជាសមាជិកគណៈប្រធានសហគមន៍សាសនានិកាយកាត់តូលិកកម្ពុជាដឹកនាំដោយលោកបូជាចារ្យ អ៊ុង សុន ជាប្រធា​ននិងជាសមាជិកគណៈប្រធាន ហើយឯកឧត្តមព្រះគ្រូ អ៊ុង ទី ប្រធាន​ស.គ.ប.ក ក៍ជាសមាជិកគណៈនៃប្រធានក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា ក្នុងការគ្រប់គ្រងសហគមន៍សាសនារបស់ខ្លួន។

HOW YOU CAN HELP US?

Your Support Will Make Difference

BANK REMITTEANCE INSTRUCTION (USD) WITH