ជំពូកទី២: និមិត្ត-លក្ខណៈសកម្មភាពរបស់ ស.គ.ប.ក

ប្រការ១៖ និមិត្ត

ដែលបានបង្ហាញនៅជុំពូកទី១ខាងលើជា Logo នោះក្នុងន័យឲ្យសាសនាទាំអអស់ត្រូវចេះគោរពច្បាប់រដ្ឋ សាសនាត្រូវចេះស្រលាញ់គ្នាពោរពេញដោយខន្ដីអត់ធ្មត់ ដោយគោរពតាមព្រះរាជសារណែនាំនៃព្រះមហាក្សត្រ នឹងគោរពនូវរាល់ខ្លឹមសារនៃសេចក្ដីថ្លែងការរួមនៃមេដឹកនាំសាសនាទាំង៦​ នាពីធីសម្ភោធន៍បង្កើតឲ្យមានក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០២ រៀបចំដោយក្រសួងធម្មការនិងសាសនា ក្នុងការជួយជ្រោមជ្រែងពីតំណាងអង្គការសហប្រជាជាតិ ឯកឧត្តម បណ្ឌិត វីលីយ៉ាម ហ្វវ៉ែនឡេ អគ្គលេខាធីការនៃក្រុមប្រឹក្សាពិភពលោក ដើម្បីសាសនានិងសន្ដិភាព អង្គការសហប្រជាជាតិ ក៍ដូចជាការឆ្លើយតបទៅនឹងសេចក្ដីអំពាវនាវរបស់សន្និសិទមួយរៀបចំឡើយ ដោយអង្គការយូណេស្កូ នៅទីក្រុងបាស៊ីឡោនក្នុងឆ្នាំ១៩៩៤។ ក្នុងន័យនេះផងដែរនិមិត្តនេះមានគោលបំណងឲ្យគ្រប់តំណាងនិកាយសាសនាគ្រីស្ទដែលបានចុះបញ្ជីនៅក្រសួងធម្មការនិងសាសនា ដែលបានសុំច្បាប់ដោយភ្ជាប់នូវលក្ខន្ដិកៈក្នុងការសុំបង្កើតវិហារ​ ឬសាលា សាកលវិទ្យាល័យគម្ពីរ ឬសមាគមន៍សាសនាគ្រីស្ទ របស់ខ្លួន ព្រមទាំងវិហារគ្រីស្ទសាសនាឯករាជទាំងឡាយ ដែលមានដំណើរការនៅកម្ពុជា ចូលមកជាសមាជិក ស.គ.ប.ក ឲ្យចេះយោគយល់ស្រលាញ់រូបរួមគ្នា  មានយុត្តធម៌និងមានសន្ដិភាព ក្នុងការរសនៅដើម្បីឲ្យបានទទួលពរជ័យសាមគ្គីរូបរួមនៅក្នុងចង្កោមសហគមន៍ ស.គ.ប.ក របស់ខ្លួន និងចេះគោរពសិទ្ធសហគមន៍សាសនាដ៍ទៃៗ។

ប្រការទី២​៖ លក្ខន្ដិកៈសកម្មភាពរបស់​ស.គ.ប.ក

ក្រោយពីមានការតែងតាំងតួនាទីជាប្រធានសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់ កម្ពុជាពីរដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា​ ក្នុងការសុំឲ្យមកជាតំណាង ដើម្បីចូលរួមជាស្ថាបនិក​ នៃក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជា ក្នុងការបង្កើតឲ្យមានក្រុមប្រឹក្សាអន្ដរសាសនាកម្ពុជាមួយឡើង ជាផ្លូវការ នឹងជាសាខារបស់ក្រុមប្រឹក្សាពិភពលោកដើម្បីសាសនានិងសន្ដិភាព W.C.R..P ហើយសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាត្រូវមានតួនាទីចងក្រងនឹងបង្រូបបង្រួមនិកាយគ្រីស្ទសាសនានា អង្គការសាសនាគ្រីស្ទនានា សមាគមន៍គ្រីស្ទនានា វិហារសាសនាគ្រីស្ទឯករាជនានា ដែលសុំច្បាប់នៅក្រសួងធម្មការនិងសាសនា ដោយតម្កល់លក្ខន្ដិកៈរៀងៗខ្លួននោះ ក្នុងការសុំបង្កើតវិហារគ្រីស្ទសាសនាដែលមាននៅតាមមូលដ្ឋានរាជធានី​ ខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា គោរពលក្ខន្ដិកៈ ស.គ.ប.ក នេះនិង ស.គ.ប.ក​​ បានរៀបចំឲ្យមានតំណាងសាខា ស.គ.ប.ក នៅតាម រាជធានី ខេត្តនានា ដោយសហការល្អេជាមួយនឹងគ្រប់អភិបាលខេត្តគ្រប់មន្ទីការនិងសាសនា​ ក្នុងការបំរើសេវាបង្រុបបង្រួម វិហារគ្រីស្ទសាសនានានា ដែលបង្កើតដោយនិកាយគ្រីស្ទសាសនា អង្គការគ្រីស្ទសាសនាស្របតាមព្រះគម្ពីរប៊ីបថា ស.គ.ប.ក មានបេសកកម្មថ្វាយសិរីរុងរឿងដល់ព្រះយេស៊ូវគ្រីស្ទ ដោយការជួយឲ្យមានសណ្ដាប់ធ្នាប់សន្ដិសុខសង្គមក្នុងកិច្ចការបំរើព្រះយេស៊ូវគ្រីស្ទនៅកម្ពុជា និងជួយជាដំណោះស្រាយនូវទំនាស់ទាំងឡាយណាដែលទាក់ទងទៅនឹងជំនឿនៃសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណចក្រកម្ពុជា។

HOW YOU CAN HELP US?

Your Support Will Make Difference

BANK REMITTEANCE INSTRUCTION (USD) WITH