ជំពូកទី៣: ប្រវត្តិ ស.គ.ប.ក

ប្រការ១ ស.គ.ប.ក ដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការរបស់សហគមន៍គ្រីស្ទបរិស័ទ

ស.គ.ប.ក ដើរតួយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ចការរបស់សហគមន៍គ្រីស្ទបរិស័ទ​ដើម្បីធ្វើការថ្វាយព្រះយេស៊ូវគ្រីស្ទនៅកម្ពុជា។​ លើកកំពស់ាររូបរួម និងបង្កើតសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទនៅក្នុងសហគមន៍ខ្លួន បង្រូបបង្រួមអង្គការសាសនាគ្រីស្ទ និកាយសាសនាគ្រីស្ទ ដែលបានបង្កើតវិហារគ្រីស្ទសាសនា ដែលមានឈ្មោះខុសៗគ្នាឲ្យរូបរួមគ្នា ឲ្យចូលជាសមាជិកភាពស្របតាមលក្ខន្ដិកៈសហគមន៍ ដែលជជមូលដ្ឋាននៃធម្មនុញ្ញរបស់សហគមន៍សាសនានេះ ដោយមិនអាចទទូលយកលក្ខន្ដិកៈក្នុងការសុំបង្កើតវិហាររបស់អង្គការសាសនានានា ឬនិកាយសាសនានានា ដែលតម្កល់នៅក្រសួងធម្មការនិងសាសនា មកពិភិក្សាប្ដូរយោបល់បានឡើយ។

ប្រការ២ ៖​លក្ខន្ដិកៈនេះជារធម្មនុញ្ញរបស់អង្គការសាសនា ឬនិកាយសាសនា ក្នុងការសុំបង្កើតវិហារនៅក្រសួងធម្មការនិងសាសនា

លក្ខន្ដិកៈនេះជារធម្មនុញ្ញរបស់អង្គការសាសនា ឬនិកាយសាសនា ក្នុងការសុំបង្កើតវិហារនៅក្រសួងធម្មការនិងសាសនា ដែលមានឈ្មោះផ្សាងៗរបស់អង្គការសាសនា ឬនិកាយសាសនាត្រូវយកមូលដ្ឋាននៃលក្ខន្ដិកៈរបស់ ស.គ.ប.ក​ មកជាមូលដ្ឋានដែលជាធម្មនុញ្ញសម្រាប់ប្រើប្រាស់នៅកម្ពុជា និងមានតម្កល់នៅក្រសួងមហាផ្ទៃ ព្រោះថា កត្តនេះសមស្របនិងឈរលើស្តង់ដាអន្ដរជាតិ។

ប្រការ៣៖ លក្ខន្ដិកៈរបស់អង្គការ សាសនានានា​ ឬនិកាយសាសនានានា

រាល់លក្ខន្ដិកៈរបស់អង្គការ សាសនានានា​ ឬនិកាយសាសនានានាដែលចងករងឡើងត្រូវគោរពតាមធម្មនុញ្ញនៃគណៈនិកាយប្រូតេស្តង់ ដែលជាគោលលទ្ធិចម្បងរបស់គេ។​ ស.គ.ប.ក បានបង្កើតដោយក្រសួងធម្មការនិងសាសនា នៃរាជរដ្ឋាភិបាលអាណត្តិទី២ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០២ ដោយមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ នៅសាលសន្ដិសិទចតុមុខ ក្រោមអធិបតីភាពដ៍ខ្ពងខ្ពស់នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អានព្រះរាជសារសម្ភោធន៍ដោយសម្ដេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងមានសេចក្ដីថ្លែងការរូមនៃមេដឹកនាំសាសនាទាំង៦ នោះមានន័យថា ស.គ.ប.ក ត្រូវដើរតួនាទីរបស់ខ្លួន និងទទួលខុសត្រូវ

ឲ្យនិកាយសាសនានានា ឬអង្គការនានា​ ដែលបង្កើតវិហារផ្សេងៗគ្នា ដែលជាសមាជិកពេញសិទ្ធិ សមាជិកបម្រុង សមាជិកអសកម្ម ដែលបង្កើតទីស្នាក់ការព្រះវិហារ ទិស្នាក់ការអង្គការ សាលារៀន ឬវទ្យាល័យ សាកលវិទ្យាល័យគ្រីស្ទបរិស័ទ​ មជ្ឃមណ្ឌលកុមារកំព្រា ស្ថានីយ៍វិទ្យុគ្រីស្ទបរិស័ទ និងកន្លែងប្រជុំគ្រីស្ទបរិស័ទ បេសកជនគ្រីស្ទបរិស័ទប្រូតេស្តង់អន្ដរជាតិ ដែលធ្វើនៅតាមទីស្នាក់កាចម្រុះរបស់របស់ខ្លួន.....។ល។ ដែលមានដំណើរការនៅកម្ពុជា ស.គ.ប​.ក​​ មិនទទួលខុសត្រូវដឹងឮនូវភាពស្វយ័តរបស់និកាយ អង្គការ សមាគមន៍ ប្រីយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពូជាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យនានា ដែលបង្កើតព្រះវិហារឬចងក្រងគម្ពីរ សៀវភៅចម្រៀង ខិតប័ណ្ណគ្រីស្ទសាសនា ក្នុងលក្ខណៈអប្បគមន៍លើយ។ និកាយ​ អង្គការ សមាគម ​ក្រុមប្រឹក្សា សម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យ ដែលមានសមាជិកនៃ ស.គ.ប.ក ហើយក្រុមជំនុំនៃវិហារសាសនា គ្រីស្ទនានាមានឈ្មោះផ្សេងៗ ដែលបង្កើតឡើងដោយនិកាយ អង្គការ សមាគម ប្រីយ

សម្ព័ន្ធគ្រីស្ទ បរិស័ទកម្ពុជា បណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យ ដែលជាសមាជិកនៃ ស.គ.ប.ក ទាំងនោះហើយគឺ ត្រូវណែនាំឲ្យស្គាល់ និងគោរពនូវគោលលិទ្ធិគណៈនិកាយប្រតេស្តង់

ដែលដឺកនាំដោយសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់នៅកម្ពុជា( ស.គ.ប.ក)។

HOW YOU CAN HELP US?

Your Support Will Make Difference

BANK REMITTEANCE INSTRUCTION (USD) WITH