ជំពូកទី៤: គោលបំណងរបស់ ស.គ.ប.ក មានដូចខាងក្រោម៖

ប្រការ១ ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល

ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលផ្នែកច្បាប់ ដែលធ្វើការទាក់ទងលើការសុំឲ្យទទួលស្គាល់លើ និកាយ អង្គការ សមាគមន៍ ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ គ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យនៃគ្រីស្ទបរិស័ទទាំងអស់ ដែលជាសមាជិករបស់ ស.គ.ប.ក​ ដែលធ្វើការបំរើព្រះតាមផ្លូវច្បាប់ក្នុងការប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ក្នុងការបង្កើតវិហារគ្រីស្ទសាសនានានា។

ប្រការ២៖ ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលផ្នែកច្បាប់

ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលផ្នែកច្បាប់ដែលធ្វើការទាក់ទងលើការទទួលស្គាល់ និកាយ អង្គការ សមាគមន៍ ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ គ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យនៃគ្រីស្ទបរិស័ទទាំងអស់ ដែលជាសមាជិកក្នុងការធ្វើការបំរើព្រះតាមផ្លូវច្បាប់។

ប្រការ៣៖ ការទទួឡស្គាល់ និកាយ អង្គការ សមាគមន៍ ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ គ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យនៃគ្រីស្ទបរិស័ទទាំងស់

ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលផ្នែកច្បាប់ ដែលធ្វើការទាក់ទងលើការទទួលស្គាល់ និកាយ អង្គការ សមាគមន៍ ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ គ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យនៃគ្រីស្ទបរិស័ទទាំងអស់ ក្នុងការអូសទាញជំនួយមនុស្សធម៌នានា ឬបុគ្គលិកបច្ចេកទេសនានា​​ ដូចជា វេជ្ជបណ្ឌិត សម្ភរៈពេទ្យ ថ្នាំពេទ្យ សាស្រ្ដាចារ្យបរទេសមកបង្ហាត់បង្រៀនភាសាបរទេស ជំនាញផ្សេងៗ វិជ្ជាជីវៈនានា អ្នកបច្ចេកទេសមកជួយជីកអណ្ដូងស្នប់ អំពាវនាវរកគ្រាប់ពូជកសិកម្មផ្សេងៗមកបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនយកកំរៃក្នុងការរួមចំណែក កាត់បន្ថយភាពក្រីក្រដោយមិនប្រកាន់និន្នាការសាសនាណាទាំងអស់ឡើយ។

ប្រការ៤៖ រាល់សាលា ឬវិទ្យល័យគ្រីស្ទបរិស័ទគណៈនិកាយប្រតេស្តង់ រាល់ស្ថានីយ៍វិទ្យុគ្រីស្ទបរិស័ទ រាល់មជ្ឈមណ្ឌលកុមារកំព្រា គ្រូបង្រៀនអប់រំតាមបែបសាសនា

ការប្រើអំពើហង្សា ការជួញដូរភេទ ការកេងប្រវ័ញកម្លាំងអនីតិជន ការយកកន្លែង(ដូចជា ព្រះវិហារ ទីស្នាក់ការ អង្គការ សមាគមន៍ ប្រីយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា បណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យ សាលារៀន ឬវិទ្យាល័យ សាកលវិទ្យាល័យគ្រីស្ទបរិស័ទ មជ្ឈមណ្ឌលកុមារកំព្រា ស្ថានីយ៍វិទ្យុគ្រីស្ទបរិស័ទ កន្លែងប្រជុំគ្រីស្ទបរិស័ទ បេសកជនគ្រីស្ទបរិស័ទប្រូតេស្ដង់អន្ដរជាតិ ដែលធ្វើនៅតាមទីស្នាក់ការចម្រុះរបស់ខ្លួន។ល។ផលិត ឬទុកដាក់គ្រឿងញៀនបន្ដរទៅប្រទេសដ៍ទៃដែលច្បាប់ហាមឃាត់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់កម្ពុជា ត្រូវជូនដំណឹងជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋានអាជ្ញាធរពាក់ព័ន្ធ ក្នុងករណី ស.គ.ប.ក ក្ដោបបានទៅលើសមាជិកសកម្ម សមាជិកបម្រុង និងសមាជិកអសកម្មណាមួយ ក្នុងការឲ្យឃាត់និងទប់ស្កាត់នូវរាល់សកម្មភាព​ ដូចមានចែងក្នុងប្រការ៤នេះ។

ប្រការ៥៖ ជនជាតិបរទេសតាំងខ្លួនជាបេសជនសាសនា អនុវត្តគលលិទ្ធិនិកាយប្រូតេស្តង់

ជនជាតិបរទេសតាំងខ្លួនជាបេសជនសាសនា អនុវត្តគោលលទ្ធិនិកាយប្រូតេស្តង់ ជាគោលក្នុងការបំផុសបំផុលទៅសុំច្បាប់បង្កើតទីស្នាក់ការព្រះវិហារ ទីស្នាក់ការ អង្គការ សមាគម សមាគមគ្រីស្ទបរិស័ទកម្ពុជា ប្រីយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា បណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យ សាលារៀន ឬវិទ្យាល័យ សាកលវិទ្យាល័យ មជ្ឃមណ្ឌលកុមាកំព្រា ស្ថានីយ៍វិទ្យុគ្រីស្ទបរិស័ទ និងកន្លែងប្រជុំគ្រីស្ទបរិស័ទ បរសកជនគ្រីស្ទប្រូតេស្តង់អន្ដរជាតិដែលធ្វើនៅតាមទីកស្នាក់ការចម្រុះរបស់ខ្លួន។ល។ ដែលគ្មានឬសកែវច្បាស់លាស់ពី ប្រទេសកំណើតរបស់ខ្លួនមកធ្វើជាអាជីព​​ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់កម្ពុជាមិនទទួលស្គាល់ឡើយ ហើយម្យ៉ាងវិញទៀត ដោយបេសកជនបរទេសទាំងនោះ បែរជាកាន់អត្តសញ្ញាណប័ណ្ណ និងដោយមានទាំងកាន់លិខិតឆ្លងដែនជនជាតិខ្មែរ ផ្ទុយពិច្បាប់អន្ដោប្រវេសន៍យកមកប្រើប្រាស់ផ្ទុយ​ពីច្បាប់រដ្ឋ ដែលអាចធ្វើឲ្យមានបាតុភាពនៅក្នុងសង្គម ផ្ទុយពីច្បាប់រដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជាណ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជា មិនទទួលស្គាល់ឡើយ។

ប្រការ៦៖ ស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ចែងអំពីប្រជាជនខ្មែរទាំងពីរប្រភេទ មានសិទ្ធ និងសិរីភាពក្នុងជំនឿសាសនា

ស្រប់តាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ចែងអំពីប្រជាជនខ្មែរទាំងពីរប្រភេទ មានសិទ្ធ និងសិរីភាពក្នុងជំនឿសាសនា សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់កម្ពុជា មិនទទួលស្គាល់បេសកជនបរទេសណាដែលមកបំពេញបេសកកម្មនៅកម្ពុជា ហើយតាំងខ្លួនជាថ្នាក់ដឹកនាំកិកាយ អង្គការ សមាគម ប្រីយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា បណ្ដាញព្រះវិហារ គ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យដែលផ្ទុយនឹងច្បាប់រដ្ឋឡើយ លុះត្រាមានការតែងតាំងច្បាស់លាស់ពីនិកាយ អង្គការ សមាគម ប្រីយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា បណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យមេ(ដើម) របស់ខ្លួនព្រមទាំងឆ្លងកាត់ការពិនិត្យ អង្កេតយ៉ាងហ្មតចត់ពីសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាដើម្បីចេញេជូនវិញ្ញាប័ត្រទទួលស្គាល់ជាផ្លូវការស្រប់ច្បាប់។

ប្រការ៧៖ រាល់ការស្នាក់នៅបំពេញភារកិច្ចជាបេសកជនគ្រិស្ទបរិស័ទអន្ដរជាតិ

រាល់ការស្នាក់នៅបំពេញភារកិច្ចជាបេសកជនគ្រិស្ទបរិស័ទអន្ដរជាតិ ឬតំណាងនិកាយ​ អង្គការ សមាគម ប្រីយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា បណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និងព្រះវិហារឯករាជ្យអន្ដរជាតិ ដែលជាសមាជិកសកម្ម ឬសមាជិកបម្រុងក្នុងការស្នាក់នៅ អាចសុំទិដ្ឋាការ ឬបន្ដទិដ្ឋាការក្នុងការចេញចូលច្រើនដង ក្នុងព្រះរាជាណចក្រកម្ពុជា អាចសុំតាមរយៈ ស.គ.ប.ក ដោយស.គ.ប.ក ធ្វើលិខិតស្នើសុំទិដ្ឋាការទៅអគ្គស្នងការនគរបាលជតិ ក្រសួងមហាផ្ទៃ ដោយគោរពទៅតាមសារាចរណ៍ណែនាំ ឬលិខិតបទដ្ឋាននានា ដោយមានការទទួលខុសត្រូវពី ស.គ.ប.ក ជូនរាជ្យដ្ឋាភិបាល។

ប្រការ៨៖ ដោះស្រាយនូវបញ្ហានិងកិច្ចការបម្រើព្រះរបស់សមាជិក ស.គ.ប.កណ និងក្រុមជនុំប្រូតេស្ដង់ផ្សេង

ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលផ្នែកច្បាប់ក្និងការដោះស្រាយនូវបញ្ហានានា និងកិច្ចការបម្រើព្រះរបស់សមាជិកខ្លួនដូចជាៈ ក្នុងករណីសុំអនុញ្ញាតច្បាប់សាងសង់ ឬសុំច្បាប់បង្កើតព្រះវិហាររបស់សមាជិកខ្លួន អគ្គលេខាធិការ ស.គ.ប.ក​ ដោយមានការអនុញ្ញាតពីប្រធាន ជាអ្នកមានសិទ្ធបញ្ជាក់លើពាក្យសុំច្បាប់អនុញ្ញាតទៅក្រសួងនានា នៃរាជរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធទាំងនោះ។

ប្រការ៩៖ ការពារនូវជំលោះរវាងជំនឿសាសនា

ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចសហប្រតិបត្តិការ ការពារនូវជំលោះរវាងជំនឿសាសនាពីសហគមន៍នៃសាសនា សាសនាមួយទៅសាសនា។

ប្រការ១០៖ ទំនាស់ផ្ទៃក្នុងរបស់សមាជិក សមាជិកការ ស.គ.ប.ក               

ផ្ដល់នូវការប្រកបរាប់អានគ្នានៅក្នុងសមាជិក ដោយគោរពផ្អែកលើលក្ខន្ដិកៈនេះជាគោលដែលជារធ្មនុញ្ញសាសនានេះសំរាប់ប្រើប្រាស់គ្រប់ដណ្ដប់ និងមានការពិភាក្សាជាមួយអ្នកទទួលខុសត្រូវដោយធ្វើលិខិតអញ្ជើញជាលាយលក្ខណ៍អក្សរ ក្នុងករណីដែល និកាយ អង្គការ សមាគមន៍ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធគ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យនៃគ្រីស្ទបរិស័ទ ដែលមានបំណងនិងប្រព្រឹត្តខុសនិងច្បាប់រដ្ឋ ដើម្បីធ្វើការណែនាំក្នុងករណីមិនរៀងចាល ស.គ.ប.ក និងធ្វើការរាយការណ៍ទៅសមត្ថកិច្ចក្នុងករណីមិនគោរពតាមទៀត។

ករណីសមាជិកណាមួយនៃ ស.គ.ប.ក មានទំនាស់ផ្ទៃក្នុងដែលបង្កើតឡើងដោយនិកាយ អង្គការ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធគ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យណាមួយនោះ ស.គ.ប.ក មានសិទ្ធសម្រេចធ្វើអធិការកិច្ចទាំងមូលលើស្ថាប័នសាសនាគ្រីស្ទប្រូតេស្ដង់ពាក់ព័ន្ធនោះ។

ក្នុងលក្ខណៈនិកាយ អង្គការ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធគ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ្យនៃគ្រីស្ទបរិស័ទណាមួយដែលមិនទាន់មានលក្ខណៈទទួឡចូលជាសមាជិកពេសិទ្ធក៍ដោយ ព្រមទាំងបុគ្គលិកឬសមាជិកខ្លួនក៍ដោយ ឲ្យតែគោរពទៅជំនឿគោលលិទ្ធិគណៈនិកាយប្រូតេស្ដង់ដែលមានទំនាស់នោះ ស.គ.ប.ក ក៍ត្រូវរួមចំណេកជួយរាជរដ្ឋភិបាលដើម្បីរៀបចំសន្ដិសុខនិងសណ្ដាប់ធ្នាប់ដល់សង្គមផងដែរ។

ប្រការ១១៖ លទ្ធភាពនៃសមាជិក សមាជិក ស.គ.ប.ក និងក្រុមជំនុំប្រូតេស្ដង់ផ្សេងៗ

ផ្ដល់នូវលទ្ធភាពនៅក្នុងសមាជិកដែលមានគោលលទ្ធិជំនឿលើព្រះគម្ពីរប៊ិប(HOLY BIBLE) និងគោរពទទួលស្គាល់ព្រះត្រៃឯក( ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ)  ដើម្បីបំពេញមហាបេសកម្មថ្វាយព្រះគ្រីស្ទ តាមព្រះបញ្ជារបស់ព្រះដែលមានចែងទុកក្នុងម៉ាថាយ ២៨: ១៩-២០។

ប្រការ១២៖ សាមគ្គីភាពរបស់សមាជិក សមាជិកា​ ស.គ.ប.ក និងក្រុមជំនុំប្រូតេស្តង់ផ្សែងៗ

រក្សារនូវធ្លុងសាមគ្គីនៃក្រុមគ្រីស្ទបរិស័ទ ដែលជាសមាជិកនិងតស៊ូចំពោះការរំលោភបំពានការបំភាន់បន្លំ ឬបំផិតបំភ័យញុះញុង ដែលនាំឲ្យមានការបាក់បែកពីសមាជិកមួយទៅសមាជិកមួយផ្ទុយពីការណែនាំដែលមានចែងនៅក្នុងព្រះគម្ពីរប៊ិបព្រមទាំងអនុវត្តនូវរាល់ខ្លឹមសារដែលមានចែងក្នុងប្រការ៦ នៃលក្ខន្ដិកៈនេះ។

ប្រការ១៣៖ សមាជិក សមាជិកា ស.គ.ប.ក អនុវត្តន៍តាមការអប់រំតាមកម្ពីរប៊ិ​បតាមលំនាំដើម

ផ្ដល់នូវការអប់រំប្រជាពលរដ្ឋខ្មែរឲ្យរស់នៅក្នុងភាពថ្លៃថ្នូរ និងមានលីលធម៌ល្អទៅតាមព្រះបន្ទូលបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយមានគម្ពីរប៊ិប(Holy Bible) ជាគោល។ ផ្ទុយទៅវិញការបង្កើតនូវសៀវភៅផ្សេងៗមកអប់រំ ឬមកបង្រៀន​ដែលប្រាកចាកពីកម្ពីរប៊ិបទាំងមូល មិនអាចយកជាការបានឡើយ សមាជិកដែលចេញពីនិកាយ អង្គការ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធគ្រីស្ទបរិស័ទ និងព្រះវិហារឯករាជ ដែលយកសៀវភៅផ្សេងៗមកជាគោលជំនឿដោយសារផ្សារភ្ជាប់ និងចំណែកខ្លះនៃកម្ពីរប៊ិបនោះចាត់ជាអង្គការ ឬនិកាយ សមាគម ក្រុមប្រឹក្សា សហព័ន្ធ ព្រះវិហារឯករាជ្យ ខុសឆ្គងតែអង្គការសាសនា ឬនិកាយសាសនាប្រភេទនេះក៍ត្រូវ តែចូលជាសមាជិករបស់ ស.គ.ប.ក ដើម្បីរក្សាឲ្យបានល្អដល់សណ្ដាប់ធ្នាប់សង្គមមានសិទ្ធិផ្ដល់យោបល់តែគ្មានសិទ្ធិឲ្យសម្រេចតាម ហើយគ្មានសិទ្ធិឈរឈ្មោះមានតួនាទីនៅក្នុង ស.គ.ប.ក បានឡើយក្នុងការរក្សាឲ្យបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនរាជរដ្ឋាភិបាល។

ប្រការ១៤៖ សហប្រតិបត្តិការជាមួយសហគមន៍គ្រីស្ទបរិស័ទពិលោកនៃគណៈនិកាយប្រូតេស្តង់

សហប្រតតិបត្តិការជាមួយសហគមន៍គ្រីស្ទបរិស័ទពិភពលោក នៃគណៈនិកាយប្រូតេស្ដង់ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាសម្រាប់សន្ដិភាព និងការអភិវឌ្ឍន៍ដែលជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋនៃព្រះរាជណាចក្រកម្ពុជា ស្របតាមព្រះរាជាសារណែនាំរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ នាពិធីសម្ភោធន៍បង្កើតក្រុមប្រឹក្សាអន្ដរសាសនា រៀបចំដោយក្រសួងធម្មការ និងសាសនាកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០២ និងការចូលជា សមាជិកពេញសិទ្ធិរបស់សម្ដេចអគ្គមហាសង្ឃរាជាធិបបតី  ទេព វង្ស ​ សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា ជាសមាជិកអចិន្រៃ្តយ៍ទ្វីបអាស៊ីប៉ាស៊ីហ្វិច ដើម្បីសាសនានិងសន្ដិភាព។

ប្រការ១៥៖ ការផ្ដល់ជំនួយសង្គមកិច្ចរបស់ ស.គ.ប.ក

ផ្ដល់ជំនួយសង្គមកិច្ចដល់ស្រ្ដីមេម៉ាយ  ក្មេងកំព្រា ជនក្រីក្រ និង ជួយអភិវិឌ្ឍន៍នៅតាមទីក្រុងនិងជនបទ ព្រមទាំងជំនួយផ្សេងៗដែលមានគោលបំណងរួមចំណែក ក្នុងការជួយបម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដោយមិនប្រកាន់និន្នាការសាសនា ភេទ ពណ៍សម្បុរទាំងអស់ក្នុងការលើកស្ទួយរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រទេសជាតិ។​

ប្រការ១៦៖  លក្ខខណ្ឌតម្រូវឲ្យសមាជិក សមាជិកា របស់ ស.គ.ប​.ក អំពាវនាវទៅតំណាងខ្លួននៅឯក្រៅប្រទេស

ពេលប្រទេសជាតិជួបគ្រោះរាំងស្ងួតឬគ្រោះទុរផិក្ស ដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ជម្ងឺរាតត្បាត ឬមានអគ្គីភ័យផ្សេងៗ ស.គ.ប​.ក កោះប្រជុំជាបន្ទាន់ក្នុងការជម្រុញឲ្យសមាជិកនីមួយៗ ដែលជាតំណាងឲ្យសាសនាគ្រីស្ទ និកាយសាសនាគ្រីស្ទផ្សេងៗគ្នា ឯកភាពប្រកាសសុំជំនួយជាបន្ទាន់ពីអង្គការគ្រីស្ទបរិស័ទ និកាយសាសនាគ្រីស្ទផ្សេងៗគ្នា ដែលមានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិក ឬនៅប្រទេសអូស្រ្ដាលី កាណាដា ប្រទេសបារាំង

ប្រទេសកូរ៉េ ប្រទេសជប៉ុន ។ល។ ដើម្បីឲ្យជួយផ្គត់ផ្គង់ជំនួយបន្ទាន់តាមសេចក្ដីត្រូវការដល់ប្រជាពលរដ្ឋដោយប្រគល់ឲ្យថ្នាក់ដឹកនាំប្រទេសជាតិជាអ្នកបែងចែកចៀសវាងបាតុភាពសង្គម។

ប្រការ១៧៖ ការធ្វើសិក្ខាសាលាពង្រីក ពង្រឹង ស.គ.ប.ក

ស.គ.ប.ក  ត្រូវធ្វើសិក្ខាសាលាឲ្យបានញឹកញាប់តាមរាជធានី និងទៅតាមបណ្ដាលខេតុ្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកនូវប្រធានបទទាក់ទងទៅនឹងសីលធម៌ សុខុលភាព យុត្តិធម៌សង្គម គោរពច្បាប់រដ្ឋ និងប្រធានបទផ្សេងៗទៀតដែលទាក់ទងទៅនឹងសេចក្ដីត្រូវការនិងសិក្សាឲ្យបាននូវសន្ដិសុខនិងសណ្ដាប់ធ្នាប់សង្គម ទាំងសមាជិកសកម្ម សមាជិកអសកម្ម សមាជិកបម្រុង ដៃគូរចូលរួមត្រូវគោរពតាមឲ្យបានទាំងអស់គ្នាដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសជាតិ ក្រោមការរៀបចំពីប្រធានសាខា និងគណៈកម្មការ ស.គ.ប.ក ប្រចាំរាជធានីខេត្ត ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ប្រការ១៨៖ ការប្រមូលផ្ដុំនូវព័ត៌មាន ក្នុងការរួមចំណែកដើម្បីសន្ដិសុខ និងសណ្ដាប់ធ្នាប់សង្គម

ប្រមូលផ្ដុំនូវព័ត៌មាននានាពីនិកាយ អង្គការ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធគ្រីស្ទបរិស័ទ និង​ព្រះវិហារឯករាជ ដែលបានមក​សុំច្បាប់បង្កើតវិហ

HOW YOU CAN HELP US?

Your Support Will Make Difference

BANK REMITTEANCE INSTRUCTION (USD) WITH