ជំពូកទី៥: គោលជំហរផ្នែកនយោបាយជាតិ

ទំនាក់ទំនងនិងនយោបាយជាតិ៖

ប្រការ១៖ គោលជំហរគាំទ្រនូវគោលនយោបាយរបស់ប្រទេសជាតិ

សងគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់កម្ពុជា ប្រកាន់នូវគោលជំហរគ្រាំទ្រនូវគោលនយោបាយរបស់ប្រទេសជាតិក្នុងការរួមចំណែកអភិវឌ្ឍន៍ និងការរីកចំរើនសម្រាប់ប្រទេសជាតិ។

ប្រការ២៖ រក្សាឲ្យបាននូវសន្ដិសុខ និងសណ្ដាប់ធ្នាប់សងគម

បុគ្គលណា និកាយណា ព្រះវិហារឯករាជ្យណា អង្គការណា​ ឬសមាគមណាដែលមិនបានចូលជាសមាជិក ឬមិនព្រមចូលជាសមាជិក ឬសមាជិកអសកម្ម បំរុង និងពេញសិទ្ធិហើយបានឆ្លៀតយកជំនឿលើព្រះយេស៊ូវគ្រីស្ទនិងគម្ពីរប៊ិប ធ្វើជាខែលដើម្បីនឹងសកម្មភាពលួចលាក់ ឬចេញមុខប្រឆាំងនឹងរាដ្ឋាផិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬយកកន្លែងខ្លួនធ្វើជាទីស្នាក់ការភេរវកម្ម ឬចូលលាក់ចិញ្ចឹមពួកភេរវករឲ្យរស់នៅកន្លែងខ្លួន នឹងត្រូវទទួលទោសទៅតាមច្បាប់រដ្ឋជាធរមានហើយសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់កម្ពុជា មិនទទួលខុសត្រូវឡើយ ហើយ ស.គ.ប.ក ដែលដឹកនាំដោយប្រធានត្រូវទទួលខុសត្រូវប្រតិកម្មជាបន្ទាន់ ឃាត់ ហើយបណ្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ដើម្បីសន្ដិសុខ និងសុវត្ថិភាពសង្គម។

HOW YOU CAN HELP US?

Your Support Will Make Difference

BANK REMITTEANCE INSTRUCTION (USD) WITH