លក្ខន្ដិកៈរបស់ សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រតេស្តង់កម្ពុជា ស.គ.ប.ក

អារម្ភកថា

សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រតេស្តង់កម្ពុជា ជាសង្គមស៊ីវិលមួយ ដែលជាសហគមន៍សាសនាក្នុងចំណោមសហគមន៍សាសនាទាំង៦នៃក្រុមប្រឹក្សាអន្ដរសាសនាគម្ពុជា (ក.អ.ស.ក)CABODIAN INTER-RELIGOIUS COUNCIL (C.I.C) ជាផ្នែកមួយនៃក្រុនឲមប្រឹក្សាពិភពលោកដើម្បីសាសនានិងសន្ដិភាព អង្គការសហប្រជាជាតិ World Conference on Religion and Peace(W.C.R.P) United Nation។

សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រតេស្តង់កម្ពុជា ជាសហគមន៍សាសនាក្នុងការរៀបចំចងក្រងឡើងនូវសណ្ដាប់ធ្នាប់រដ្ឋបាលសាសនាគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្ដង់ ដែលមាននិកាយសាសនាគ្រីស្ទនានា ឬអង្គការសាសនាគ្រីស្ទនានា និងវិហារឯករាជ្យ ទាំងឡាយដែលមិនគោរពតាមគោលលទ្ធិនៃសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយកាតូលិក ក្នុងគោលបំណងជួយបង្កលក្ខណៈងាយស្រូលដល់ស្ថាប័នរាជរដ្ឋបាល ពិសេសក្រសួងធម្មការនិងសាសនា ដែលមាននិកាយសាសនាគ្រីស្ទនានា ឬអង្គការសាសនា និងព្រះវិហារឯករាជ្យទាំងឡាយដែលបានសុំច្បាប់អនុញ្ញាតបង្កើតវិហារគ្រីស្ទសាសនាដែលមានឈ្មោះផ្សេងៗគ្នា និងលក្ខន្ដិកៈបង្កើតវិហារគ្រីស្ទនោះផ្សេងៗគ្នា។​ តែលក្ខន្ដិកៈរបស់សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជានេះរៀបចំឡើង ដើម្បីទុកជាច្បាប់មួយដូចបណ្ដាគណៈនិកាយប្រូតេស្តង់នានា ដែលមាននៅក្នុងបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក សម្រាប់ឲ្យ​និកាយសាសនាគ្រីស្ទនានា ឬអង្គការសាសនាគ្រីស្ទនានាសមាគមសាសនាគ្រីស្ទ ឬវិហារគ្រីស្ទសាសនាឯករាជ្យនានា ដែលបានបង្កើតវិហារគ្រីស្ទសាសនា សាលាគម្ពីរប៊ីប នៅតាម រាជធានី ខេត្ត ក្រុង​ក្នុងព្រះរាជណចក្រកម្ពុជាចូលរួមជាសមាជិក ទោះបីសមាជិកនោះជាប្រជាពលរដ្ឋសាមញ្ញ ឬមានតួនាទីជាមន្រ្ដីរាជការ ស៊ីវិល យោធា ក្នុងក្របខ័ណ្ឌរដ្ឋ ឬចូលនិវត្តន៍ ឲ្យស្របតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ទាក់ទងទៅនឹងសិទ្ធិសេរីភាពខាងជំនឿ និងគោរពតាមដោយចូលរួមមកតាមគោលលិទ្ធិចម្បងនៃគ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់តែមួយ តែរក្សាឈ្មោះនិកាយសាសនាគ្រីស្ទ អង្គការសាសនាគ្រីស្ទ សមាគមសាសនាគ្រីស្ទ ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ  បណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ប្រីយសម្ព័ន្ធ​គ្រីស្ទបរិស័ទកម្ពុជា និងព្រះវិហារឯករាជ្យនៅដដែល ដើម្បីអនុវត្តក្នុងកិច្ចការបំរើដំណើរការសាសនាគ្រីស្ទនេះក្នុងជំនឿរបស់ខ្លួន ដែលសហគមន៍សាសនានេះមានទីស្នាក់ការកណ្ដាលនិងទីស្នាក់ការតំណាងសាខានៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំង ព្រះរាជណាចក្រកម្ពុជា ដោយសហការល្អជាមួយនឹងអភិបាលរាជធានី ខេត្ត ស្របតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ១៤៥សជណ ចុះថ្ងៃទី០៩ ខែមិនា​ ឆ្នាំ២០០៤ ដោយសហរដ្ឋមន្រ្ដី។

HOW YOU CAN HELP US?

Your Support Will Make Difference

BANK REMITTEANCE INSTRUCTION (USD) WITH